ក្រឹត្យវិន័យលោកម៉ូសេ
ព្រះទ្រង់បានប្រទានក្រឹត្យវិន័យតាមរយៈលោកម៉ូសេដល់វង្សអ៊ីស្រាអែល ដើម្បីជំនួសក្រឹត្យវិន័យដែលខ្ពង់ខ្ពស់ជាង ដែលពួកគេមិនអាចគោរពតាមបាន (និក្ខ. ៣៤; ក.យ.ស., និក្ខ. ៣៤:១–២; ក.យ.ស., ចោទិ. ១០:២)។ ក្រឹត្យវិន័យលោកម៉ូសេមានគោលការណ៍ ច្បាប់ បុណ្យ ពិធី និងគំនូសជាច្រើន ដើម្បីរំឭកប្រជាជនអំពីភារកិច្ច និងកាតព្វកិច្ចរបស់គេ។ គឺមានទាំងក្រឹត្យវិន័យខាងសីលធម៌ ខាងចរិយាមាយាទ ខាងសាសនា និងខាងបញ្ញត្តិ និងការប្រព្រឹត្តខាងសាច់ឈាម — ព្រមទាំងខាងការបូជា (លេវី. ១–៧) — ដែលមានទុកសម្រាប់រំឭកគេឲ្យនឹកដល់ព្រះ និងភារកិច្ចដែលគេមានចំពោះទ្រង់ (ម៉ូសាយ ១៣:៣០)។ សេចក្ដីជំនឿ ការប្រែចិត្ត បុណ្យជ្រមុជដោយទឹក និងការផ្ដាច់បាប គឺជាផ្នែកនៃក្រឹត្យវិន័យ ដូចជាព្រះបញ្ញត្តិ ១០ ប្រការ និងព្រះបញ្ញត្តិផ្សេងៗជាច្រើនទៀតដែលមានតម្លៃ ដូចជាចរិយាមាយាទ និងសីលធម៌ដ៏ខ្ពង់ខ្ពស់។ ក្រឹត្យវិន័យខាងបុណ្យជាច្រើន ត្រូវបានសម្រេចដោយការសុគត និងដំណើររស់ឡើង វិញនៃព្រះយេស៊ូវគ្រីស្ទ ដែលបានបញ្ចប់នូវយញ្ញបូជា ដោយការបង្ហូរឈាម (អាលម៉ា ៣៤:១៣–១៤)។ ក្រឹត្យវិន័យត្រូវបានចាត់ចែងនៅក្រោមអំណាចបព្វជិតភាពអើរ៉ុន ហើយជាដំណឹងល្អដែលបានរៀបចំទុក ដើម្បីនាំពួកអ្នកកាន់តាមមករកព្រះគ្រីស្ទ។