ជំនួយ​ការសិក្សា
ឈើ​ឆ្កាង


ឈើ​ឆ្កាង

ជា​ឈើ​ដែល​គេ​ឆ្កាង​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ពីលើ (ម៉ាកុស ១៥:២០–២៦)។ សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​លោកិយ​គិត​ថា ឈើ​ឆ្កាង គឺជា​តំណាង​នៃ​ការ​ឆ្កាង​ព្រះ​គ្រីស្ទ ហើយ​ជា​ការ​បូជា​ដ៏​ធួន ប៉ុន្តែ​ព្រះ​អម្ចាស់​ទ្រង់​បាន​តាំង​និមិត្តរូប​របស់​ទ្រង់​ផ្ទាល់ ចំពោះ​ការ​ឆ្កាង និង​ការ​បូជា​របស់​ទ្រង់ — គឺ​នំប៉័ង និង​ទឹក​នៃ​បុណ្យ​សាក្រាម៉ង់ (ម៉ាថាយ ២៦:២៦–២៨; គ. និង ស. ២០:៤០, ៧៥–៧៩)។ នៅ​ក្នុង​គម្ពីរ អស់​អ្នក​ណា​ដែល​ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន គឺជា​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ខ្លាំង ដែល​ពួក​គេ​លះ​កាត់​ចិត្ត​ពី​អំពើ​ទុច្ចរិត និង​សេចក្ដី​សម្រើប​ខាង​លោកិយ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ទ្រង់ (ក.យ.ស., ម៉ាថាយ ១៦:២៥–២៦)។