ជំនួយ​ការសិក្សា
សិស្ស


សិស្ស

ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​រស់​នៅ​តាម​ការ​បង្រៀន​របស់​ព្រះ​គ្រីស្ទ (គ. និង ស. ៤១:៥)។ ពាក្យ​ថា សិស្ស ត្រូវ​បាន​យក​មក​ពណ៌នា​អំពី​ពួក​សាវក ១២ នាក់ ដែល​ព្រះ​គ្រីស្ទ​បាន​ហៅ កាល​ទ្រង់​គង់​នៅ​លើ​ផែនដី (ម៉ាថាយ ១០:១–៤)។ ពាក្យ​ថា សិស្ស ក៏​ត្រូវ​បាន​យក​មក​ពណ៌នា​អំពី​ពួក​បុរស ១២ នាក់ ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​រើស​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន (៣ នីហ្វៃ ១៩:៤)។