បំណុល
ដូចដែលបានប្រើនៅក្នុងគម្ពីរ គឺជាប្រាក់ ឬរបស់របរដែលជំពាក់អ្នកផ្សេង ធ្វើឲ្យអ្នកខ្ចីនៅក្នុងស្ថានភាពឃុំឃាំង។ ម្យ៉ាងទៀត ព្រះយេស៊ូវទ្រង់បង្រៀនថា យើងគួរសូមឲ្យព្រះវរបិតាអត់ទោសដល់យើងនូវបំណុលរបស់យើង ឬក៏ដោះយើងចេញពីការបង់ថ្លៃអំពើបាបរបស់យើង — តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ — បន្ទាប់ពីយើងបានអត់ទោសឲ្យអ្នកដទៃ ចំពោះកំហុសរបស់គេទាស់នឹងយើង (ម៉ាថាយ ៦:១២; ៣ នីហ្វៃ ១៣:១១)។