សុភាសិត
ជាពាក្យពេចន៍ ឬពាក្យទូន្មានខាងចដ៏ខ្លីៗ។
គម្ពីរសុភាសិត
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលមាននូវពាក្យប្រៀបប្រដូច ពាក្យចាស់ចែង និងពាក្យកំណាព្យជាច្រើន ឯពាក្យខ្លះបានសរសេរដោយហ្លួងសាឡូម៉ូន។ គម្ពីរសុភាសិតត្រូវបានស្រង់ជាញឹកញាប់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។
ជំពូកទី ១–៩ មាននូវការពន្យល់អំពីប្រាជ្ញាពិត។ ជំពូកទី ១០–២៤ មាននូវការប្រមូលនៃពាក្យចាស់ចែងអំពីការខុសត្រូវនៃរបៀបរស់នៅ។ ជំពូកទី ២៥–២៩ មាននូវសុភាសិតនៃហ្លួងសាឡូម៉ូន ដែលពួកបុរសនៃហ្លួងហេសេគា ជាស្ដេចយូដាបានកត់ទុក។ ជំពូកទី ៣០–៣១ សង្ខេបការរៀបរាប់អំពីស្រីបរិសុទ្ធ។