សាសន៍អាម៉ាលេក (ព្រះគម្ពីរសញ្ញាចាស់)
ជាពូជអំបូររបស់អារ៉ាបមួយ ដែលរស់នៅក្នុងទីរហោស្ថានប៉ារ៉ាន នៅចន្លោះ អារ៉ាបា និងមេឌីទែរ៉ាណេ។ ពួកគេមានសង្គ្រាមមិនឈប់ឈរជាមួយនឹងពួកហេព្រើរ តាំងពីជំនាន់លោកម៉ូសេ (និក្ខ. ១៧:៨) ទៅជំនាន់ហ្លួងសូល និងហ្លួងដាវីឌ (១ សាំយូ. ១៥; ២៧:៨; ៣០; ២ សាំយូ. ៨:១១–១២)។