ជំនួយ​ការសិក្សា
ឈាម, លោហិត, ព្រះ​លោហិត


ឈាម, លោហិត, ព្រះ​លោហិត

ត្រូវ​បាន​ចាត់​ទុក​ដោយ​ពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ និង​វប្បធម៌​សព្វ​ថ្ងៃ​ជា​ច្រើន​ថា ជា​គោល​ជីវិត ឬ​ជា​ថាមពល​ដ៏​សំខាន់​នៃ​សាច់​ឈាម​ទាំង​អស់។ នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះ​អម្ចាស់​ទ្រង់​បាន​ហាម​ពួក​អ៊ីស្រាអែល​មិន​ឲ្យ​បរិភោគ​ឈាម​ជា​អាហារ​ឡើយ (លេវី. ៣:១៧; ៧:២៦–២៧; ១៧:១០–១៤)។

អំណាច​ដ៏​ធួន​នៃ​យញ្ញ​បូជា គឺ​នៅ​ក្នុង​ឈាម ពី​ព្រោះ​ឈាម​ត្រូវ​បាន​ចាត់​ទុក​ថា ជា​របស់​សំខាន់​ដល់​ជីវិត។ ការ​បូជា​សត្វ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺជា​និមិត្តរូប​អំពី​ការ​បូជា​ដ៏​ធំ ដែល​បាន​ធ្វើ​ដោយ​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្រោយ​មក (លេវី. ១៧:១១; ម៉ូសេ ៥:៥–៧)។ ព្រះ​លោហិត​ដ៏​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​សំអាត​ពួក​អ្នក​ដែល​ប្រែ​ចិត្ត​ពី​អំពើ​បាប (១ យ៉ូហាន ១:៧)។