សាវក
ក្នុងភាសាក្រេក សាវក មានន័យថា « អ្នកដែលចាត់ឲ្យចេញទៅ »។ គឺជាឈ្មោះដែលព្រះយេស៊ូវបានដាក់ឲ្យពួក១២ នាក់ ដែលទ្រង់បានរើស ហើយបានតែងតាំងឲ្យធ្វើជាសិស្សដ៏ជិតស្និទ្ធបំផុតរបស់ទ្រង់ ហើយជាអ្នកជំនួយទ្រង់នៅគ្រាទ្រង់គង់នៅលើផែនដី (លូកា ៦:១៣; យ៉ូហាន ១៥:១៦)។ ទ្រង់បានចាត់ពួកគេឲ្យចេញទៅធ្វើជាតំណាងទ្រង់ ហើយបម្រើជំនួសទ្រង់ ក្រោយពីទ្រង់បានយាងឡើងទៅលើស្ថានសួគ៌។ តាំងពីបុរាណមក និងនៅក្នុងក្រុមសាវក ១២ នាក់ក្នុងសាសនាចក្រដែលបានសាងឡើងវិញនៅសព្វថ្ងៃនេះ សាវក គឺជាសាក្សីពិសេសមួយនៃព្រះយេស៊ូវគ្រីស្ទចំពោះពិភពលោកទូទៅ ដើម្បីធ្វើបន្ទាល់អំពីទេវភាពរបស់ទ្រង់ និងអំពីដំណើរដែលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ (កិច្ចការ ១:២២; គ. និង ស. ១០៧:២៣)។
ការជ្រើសរើសពួកសាវក
ពួកសាវកត្រូវបានរើសដោយព្រះអម្ចាស់ (យ៉ូហាន ៦:៧០; ១៥:១៦)។