យល់ព្រមទូទៅ, ការយល់ព្រមទូទៅ
ជាគោលការណ៍មួយ សម្រាប់ឲ្យពួកសមាជិកក្នុងសាសនា គាំទ្រដល់អស់អ្នកណាដែលបានហៅឲ្យបម្រើក្នុងសាសនាចក្រ ព្រមទាំងការសម្រេចចិត្តនានាក្នុងសាសនាចក្រ ដែលតម្រូវការគាំទ្ររបស់គេ គឺតាមធម្មតាធ្វើឡើងដោយលើកដៃស្ដាំ។
ព្រះយេស៊ូវគ្រីស្ទទ្រង់ឈរជាសិរសានៃសាសនាចក្ររបស់ទ្រង់។ តាមរយៈការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នោះទ្រង់ណែនាំពួកអ្នកដឹកនាំក្នុងសាសនាចក្រចំពោះកិច្ចការ និងសេចក្ដីសម្រេចសំខាន់ៗ។ ប៉ុន្តែសមាជិកក្នុងសាសនាចក្រទាំងអស់គ្នាមានសិទ្ធិ និងឯកសិទ្ធិក្នុងការគាំទ្រ ឬក៏មិនគាំទ្រនូវសកម្មភាព និងការសម្រេចចិត្តនៃពួកអ្នកដឹកនាំរបស់គេ។