យូដា
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកូនទីបួនរបស់យ៉ាកុប និងនាងលេអា (លោកុ. ២៩:៣៥; ៣៧:២៦–២៧; ៤៣:៣, ៨; ៤៤:១៦; ៤៩:៨)។ យ៉ាកុបបានឲ្យពរដល់យូដា ថាលោកនឹងកើតជាអ្នកដឹកនាំពីកំណើតនៅក្នុងចំណោមពួកកូនរបស់យ៉ាកុបទាំងឡាយ ហើយថា ស៊ីឡូរ (ព្រះយេស៊ូវគ្រីស្ទ) នឹងមកពីពូជពង្សលោក (លោកុ. ៤៩:១០)។
ពូជអំបូររបស់យូដា
ពូជអំបូររបស់យូដាបានទៅអ្នកនាំមុខគេ ក្រោយពីបានតាំងទីលំនៅស្រុកកាណាន។ មេប្រឆាំងរបស់គេ គឺពូជអំបូររបស់អេប្រាអិម។ ម៉ូសេបានឲ្យពរដល់ពូជអំបូររបស់យូដា (ចោទិ. ៣៣:៧)។ បន្ទាប់ពីការសោយរាជ្យរបស់សាឡូម៉ូន នោះពូជអំបូររបស់យូដាបានក្លាយទៅជានគរយូដា។
នគរយូដា
នៅរាជ្យនៃរេហូបោម ទីគ្រប់គ្រងរបស់សាឡូម៉ូនបានត្រូវបាក់បែកទៅជានគរពីរ មកពីការច្រណែនរវាងពូជអំបូរអេប្រាអិម និងពូជអំបូរយូដា។ នគរខាងត្បូង ឬនគរយូដា មានរួមពូជអំបូរយូដា និងភាគច្រើនពីពូជអំបូរបេនយ៉ាមីន។ ក្រុងយេរូសាឡិម គឺជារាជធានីរបស់គេ។ សរុបទៅនគរយូដានៅមានចិត្តស្មោះត្រង់ចំពោះការថ្វាយបង្គំព្រះយេហូវ៉ាជាងនគរខាងជើង។ ស្រុកយូដាមិនសូវបើកដៃដល់ការប្រយុទ្ធពីខាងជើង និងខាងកើត ហើយអំណាចនៃការគ្រប់គ្រងនៅក្នុងដៃនៃរាជវង្សាដាវីឌ រហូតដល់ការឃុំឃាំងដោយពួកបាប៊ីឡូន។ នគរយូដានៅតែកាន់កាប់បានអស់រយៈពេល ១៣៥ ឆ្នាំ ក្រោយពីការរលំនៃនគរអ៊ីស្រាអែលដែលល្បីល្បាញ ហើយដែលមានអំណាចជាង។
បន្ទះឈើនៃយូដា
នេះគឺស្ដីដល់ព្រះគម្ពីរប៊ីបជាបញ្ជីនៃវង្សយូដា (អេសេ. ៣៧:១៥–១៩)។ នៅថ្ងៃចុងក្រោយបង្អស់ កាលមែកនៃវង្សអ៊ីស្រាអែលត្រូវបានប្រមូលមក នោះបញ្ជីដ៏ពិសិដ្ឋរបស់គេក៏នឹងបានប្រមូលរួមគ្នាដែរ។ បញ្ជីខាងបទគម្ពីរទាំងនេះ បង្គ្រប់គ្នាទៅវិញទៅមក ហើយផ្សំគ្នាធ្វើជាទីបន្ទាល់តែមួយថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះនៃអ៊ីស្រាអែល ហើយជាព្រះនៃផែនដីទាំងមូល (២ នីហ្វៃ ៣; ២៩; ក.យ.ស., លោកុ. ៥០:២៤–៣៦)។