ជាអង្គការមួយរបស់ពួកអ្នកជឿ ដែលបានទទួលយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដាក់លើខ្លួន ដោយសារបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់។ ដើម្បីឲ្យបានទៅជាសាសនាចក្រពិត នោះត្រូវទៅជាសាសនាចក្ររបស់ព្រះអម្ចាស់ ត្រូវមានសិទ្ធិអំណាច សេចក្ដីបង្រៀន ក្រឹត្យវិន័យ ពិធីបរិសុទ្ធទាំងឡាយ និងព្រះនាមរបស់ទ្រង់ ហើយត្រូវត្រួតត្រាតាមរយៈពួកអ្នកតំណាង ដែលទ្រង់បានតាំងឡើង។