អាសស៊ើរ
ជារាជាណាចក្របុរាណមួយជាមួយនឹងបាប៊ីឡូន ដែលជាគូរប្រឆាំងគ្នា ដែលត្រួតត្រាលើរដ្ឋនៃប្រទេសស៊ីរី និងភីលីស្ទីនភាគច្រើន នៅសម័យព្រះគម្ពីរសញ្ញាចាស់ទូទៅ។ ថ្វីបើពួកសាសន៍ស៊ីរីជាមហាអំណាច ចាប់តាំងពីពាក់កណ្ដាលសតវត្សទី ១២ ម.គ.ស. ទៅដល់ចុងសតវត្សទី ៧ ម.គ.ស. ក៏ដោយ គង់តែពួកគេពុំអាចស្ថាបនាជំហរនយោបាយមួយដ៏មានស្ថេរភាពបានដែរ។ ពួកគេគ្រប់គ្រងដោយភេវរកម្ម កម្ទេចពួកខ្មាំងសត្រូវរបស់ខ្លួនដោយភ្លើង និងដាវ ឬធ្វើឲ្យគេទន់ខ្សោយ ដោយនិរទេសប្រជាជនភាគច្រើនទៅកាន់កន្លែងដទៃនៅក្នុងរាជាណាចក្ររបស់គេ។ ប្រជារាស្ត្រទាំងនោះពុំដែលឈប់ធ្វើជាសត្រូវរបស់គេឡើយ ហើយដំណើររបស់រាជាណាចក្រទាំងមូល ត្រូវបានកត់ចំណាំដោយការបះបោរឥតឈប់ឈរ។ (សូមមើល ២ ពង្សាវ. ១៨–១៩; ២ របា. ៣២; អេសាយ ៧:១៧–២០; ១០; ១៩; ៣៧)។