ផ្ទាំងលង្ហិន
ជាបញ្ជីមួយរបស់ពួកសាសន៍យូដា ចាប់តាំងពីដើមដំបូង រហូតដល់ឆ្នាំ ៦០០ ម.គ.ស. ដែលមានការសរសេរជាច្រើននៃពួកព្យាការីទាំងឡាយ (១ នីហ្វៃ ៥:១០–១៦)។ បញ្ជីនេះបានរក្សាទុកដោយឡាបាន់ ជាពួកចាស់ទុំសាសន៍យូដាម្នាក់ នៅក្រុងយេរូសាឡិម។ កាលលីហៃ និងគ្រួសារលោកនៅក្នុងទីរហោស្ថាន នោះលីហៃបានចាត់ឲ្យកូនប្រុសទាំងឡាយរបស់លោក ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីទៅយកបញ្ជីនេះ (១ នីហ្វៃ ៣–៤)។ (សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើល « ការអធិប្បាយដ៏ខ្លីអំពីព្រះគម្ពីរមរមន » ដែលមាននៅក្នុងព្រះគម្ពីរមរមន)។