ទីតុស, សំបុត្រដល់
កាលប៉ុលបានរួចពីការដាក់គុករបស់ពួករ៉ូមមួយរយៈ នោះលោកបានសរសេរសំបុត្រទៅទីតុស ដែលនៅឯកោះក្រេត។ សំបុត្រថ្លែងពីសំនួរ ដែលទាក់ទងទៅនឹងផ្ទៃក្នុងខាងការអប់រំ និងអង្គការនៃសាសនាចក្រ។
ជំពូកទី ១ មានការសួរសុខទុក្ខពីប៉ុល ព្រមទាំងការបង្រៀន និងលក្ខណៈទូទៅ សម្រាប់ពួកប៊ីស្សព។ ជំពូកទី ២–៣ មានការបង្រៀនទូទៅ និងបណ្ដាំលោកទៅទីតុស អំពីការថែទាំពួកក្រុមផ្សេងៗនៅក្នុងសាសនាចក្រនៃពួកក្រេត។ ប៉ុលបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យមានជ័យជម្នះលើអំពើខ្ពើមឆ្អើម គឺឲ្យបានប្រកបដោយចិត្តស្រគត់ស្រគំ និងស្មោះត្រង់ ហើយរក្សាកិច្ចការល្អទាំងឡាយ។