ជាអំណាចផ្ដល់ពីព្រះ ដែលអនុញ្ញាតឲ្យមនុស្សប្រុសស្រីបីនាទទួលព្រះពរនៅក្នុងជីវិតនេះ ហើយបានទទួលជីវិតដ៏នៅអស់កល្បជានិច្ច និងភាពថ្កើងថ្កានឡើង បន្ទាប់ពីគេបានអនុវត្តសេចក្ដីជំនឿ ប្រែចិត្ត ហើយខិតខំអស់ពីសមត្ថភាព ដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយ។ ជំនួយ និងកម្លាំងពីព្រះ បានត្រូវប្រទានឲ្យដោយសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់នៃព្រះ។ មនុស្សលោកគ្រប់រូបត្រូវការព្រះគុណពីព្រះ ពីព្រោះការធ្លាក់នៃលោកអ័ដាម ហើយព្រមទាំងពីព្រោះសេចក្ដីទន់ខ្សោយរបស់មនុស្សដែរ។