គូម៉ូរ៉ា, ភ្នំ
ជាភ្នំតូចមួយនៅទិសខាងលិចរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។ នៅទីនេះ ព្យាការីពីបុរាណម្នាក់ ឈ្មោះមរ៉ូណៃ បានលាក់ផ្ទាំងមាសទាំងឡាយ ដែលមានកំណត់ខ្លះរបស់ពួកសាសន៍នីហ្វៃ និងយ៉ារេឌ។ យ៉ូសែប ស៊្មីធបានត្រូវមរ៉ូណៃ ដែលបានរស់ឡើងវិញ ចាត់ឲ្យទៅឯភ្នំនេះ នៅឆ្នាំ ១៨២៧ ដើម្បីទៅយកផ្ទាំងទាំងនេះ ហើយបកប្រែភាគខ្លះ។ សេចក្ដីបកប្រែនេះ គឺជាព្រះគម្ពីរមរមន។