ជាគ្រឿងអលង្ការរាងមូលសម្រាប់ពាក់លើក្បាលពួកអ្នកគ្រប់គ្រង។ ក៏អាចយកមកប្រើជានិមិត្តរូបអំពីអានុភាព អំណាច និងក្រុមព្រះ ផ្នែកខាងសេឡេស្ទាល។ អស់អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត ដោយកាន់តាមអស់ទាំងបញ្ញត្តិព្រះអ្នកនោះនឹងបានទទួលមកុដជាជីវិតដ៏នៅអស់កល្បជានិច្ច។ (សូមមើល គ. និង ស. ២០:១៤; ម៉ូសេ ៧:៥៦; យ.ស.—ម៉ាថាយ ១:១)