ជំនួយ​ការសិក្សា
ហេណុក


ហេណុក

ជា​ព្យាការី​ម្នាក់ ដែល​បាន​ដឹកនាំ​បណ្ដាជន​នៅ​ទី​ក្រុង​ស៊ីយ៉ូន។ ការងារ​បម្រើ​របស់​លោក នោះ​ត្រូវ​បាន​អធិប្បាយ​ប្រាប់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រម​ទាំង​នៅ​ក្នុង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា។ លោក​ជា​អយ្យកោ​ទី ៧ បន្ទាប់​ពី​លោក​អ័ដាម​មក។ លោក​ជា​កូន​ប្រុស​របស់​យ៉ារេឌ ហើយ​ជា​ឪពុក​របស់​មធូសាឡា (លោកុ. ៥:១៨–២៤; លូកា ៣:៣៧)។

ហេណុក​ជា​បុរស​ដ៏​សំខាន់​ម្នាក់ ហើយ​មាន​ការងារ​បម្រើ​ដ៏​សំខាន់ៗ ច្រើន​ជាង​ដំណើរ​រឿង​ដ៏​ខ្លី​អំពី​លោក​ដែល​ព្រះ​គម្ពីរ​ប៊ីប​ពោល​ដល់។ ព្រះ​គម្ពីរ​ប៊ីប​ថ្លែង​ប្រាប់​ថា លោក​ត្រូវ​បាន​ប្រែ​រូប (ហេព្រើរ ១១:៥) ប៉ុន្តែ​មិន​បាន​រៀបរាប់​ប្រាប់​អំពី​ការ​បង្រៀន​របស់​លោក​ទេ។ យូដាស ១:១៤ មាន​ពាក្យ​ស្រង់​អំពី​ការ​ព្យាករណ៍​ដែល​លោក​បាន​ទាយ។ វិវរណៈ​នៅ​ថ្ងៃ​ចុង​ក្រោយ​អធិប្បាយ​ប្រាប់​អំពី​ហេណុក​ច្រើន​ថែម​ទៀត ជា​ពិសេស អំពី​ការ​ប្រកាស​របស់​លោក អំពី​ទី​ក្រុង​លោក​ដែល​ហៅថា ស៊ីយ៉ូន អំពី​ការ​និមិត្ត​ទាំង​ឡាយ​របស់​លោក និង​អំពី​ការ​ព្យាករណ៍​ទាំង​ឡាយ​របស់​លោក (គ. និង ស. ១០៧:៤៨–៥៧; ម៉ូសេ ៦–៧)។ ក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​យក​ទៅ​លើ​ស្ថាន​សួគ៌ ពី​ព្រោះ​តែ​សេចក្ដី​សុចរិត​នៃ​ពួក​អ្នក​ដែល​នៅ​ទី​នោះ (ម៉ូសេ ៧:៦៩)។