ទទួលសារភាព, ការទទួលសារភាព, ទទួលថ្លែងប្រាប់, ការទទួលថ្លែងប្រាប់
គម្ពីរប្រើយ៉ាងតិចពាក្យ ការទទួលសារភាព និង ការទទួលថ្លែងប្រាប់។ ទីពីរ ទទួលថ្លែងប្រាប់ គឺថ្លែងនូវសេចក្ដីជំនឿរបស់ខ្លួនដល់អ្វីមួយ ដូចជាទទួលថ្លែងប្រាប់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ (ម៉ាថាយ ១០:៣២; រ៉ូម ១០:៩; ១ យ៉ូហាន ៤:១–៣; គ. និង ស. ៨៨:១០៤)។
ន័យម្យ៉ាងទៀត ទទួលសារភាព គឺទទួលកំហុសរបស់ខ្លួន ដូចជាក្នុងការទទួលសារភាពចំពោះអំពើបាបទាំងឡាយ។ គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូបឲ្យទទួលសារភាពចំពោះអស់ទាំងអំពើបាបដល់ព្រះអម្ចាស់ ហើយសូមក្ដីអត់ទោសពីទ្រង់ (គ. និង ស. ៥៨:៤២–៤៣)។ កាលណាចាំបាច់ នោះត្រូវទទួលសារភាពនូវអំពើបាបទាំងឡាយដល់អ្នកផ្សេង ឬដល់ពួកអ្នកផ្សេងដែលបានធ្វើអំពើបាបទៅលើ។ រីឯអំពើបាបធ្ងន់ៗ ត្រូវទទួលសារភាពដល់អ្នកកាន់តំណែងក្នុងសាសនាចក្រ (ក្នុងករណីភាគច្រើន គឺប៊ីស្សព)។