កុក
ជាស្ដេចនៃម៉ាកុក។ អេសេគាលបានព្យាករថា កុកនឹងរុករានយកអ៊ីស្រាអែលនៅសម័យការយាងមកលើកទីពីរនៃព្រះអម្ចាស់ (អេសេ. ៣៨–៣៩)។ ចម្បាំងមួយទៀតហៅថា ចម្បាំងនៃកុក និងម៉ាកុកនឹងកើតឡើងនៅចុងឆ្នាំសហស្សវត្ស (វិវរ. ២០:៧–៩; គ. និង ស. ៨៨:១១១–១១៦)។