អ្នកគ្រងមរតក ជាជនដែលត្រូវបានគ្រងអំណោយទានខាងសាច់ឈាម ឬខាងវិញ្ញាណទុកជាមរតក។ នៅក្នុងគម្ពីរ ពួកអ្នកសុចរិតត្រូវបានសន្យាថា គេនឹងក្លាយទៅជាអ្នកគ្រងរបស់ទាំងអស់ដែលព្រះទ្រង់មានទុកជាមរតក។ អ័ប្រាហាំបានប្រាថ្នាចង់បានអ្នកគ្រងមរតកលោកុ. ១៥:២–៥ អ័ប្រាហាំបានកើតទៅជាអ្នកគ្រងលោកិយជាមរដក ដោយសារសេចក្ដី សុចរិតនៃសេចក្ដីជំនឿរ៉ូម ៤:១៣ យើងជាកូនចៅព្រះ ហើយបើជាកូនចៅ នោះជាអ្នកគ្រងមរតក គឺជាអ្នកគ្រងមរតកនៃព្រះ ហើយជាអ្នកគ្រងមរតកជាមួយនឹងព្រះគ្រីស្ទរ៉ូម ៨:១៦–១៧គ. និង ស. ៨៤:៣៨ អ្នកជាកូនគឺជាអ្នកគ្រងមរតកនៃព្រះ ដោយសារព្រះគ្រីស្ទកាឡាទី ៤:៧ ព្រះទ្រង់បានតម្រូវព្រះរាជបុត្រារបស់ទ្រង់ឲ្យធ្វើជាអ្នកគ្រងរបស់ទាំងអស់ទុកជាមរតកហេព្រើរ ១:២ អស់អ្នកណាដែលទន្ទឹងចាំការផ្ដាច់បាបរបស់គេ គឺជាអ្នកគ្រងនគរព្រះទុកជាមរតកម៉ូសាយ ១៥:១១ ប្រជាជនក្លាយទៅជាកូនចៅនៃព្រះគ្រីស្ទ និងជាអ្នកគ្រងនគរព្រះទុកជាមរតក៤ នីហ្វៃ ១:១៧ អស់អ្នកណាដែលស្លាប់ទៅ ដោយគ្មានការចេះដឹងអំពី ដំណឹងល្អ នោះអាចទៅជាអ្នកគ្រងនគរសេឡេស្ទាលទុកជាមរតកគ. និង ស. ១៣៧:៧–៨ ពួកមនុស្សស្លាប់ណាដែលប្រែចិត្ត នោះជាអ្នកគ្រងសេចក្ដីសង្គ្រោះទុកជាមរតកគ. និង ស. ១៣៨:៥៩ អ័ប្រាហាំបានក្លាយទៅជាអ្នកគ្រងមរតកដ៏ត្រឹមត្រូវ ដោយសារសេចក្ដីសុចរិតរបស់លោកអ័ប្រា. ១:២