ជំនួយ​ការសិក្សា
ណាថាន់


ណាថាន់

ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ នៅ​សម័យ​ស្ដេច​ដាវីឌ។ កាល​ដាវីឌ​បាន​អំពាវនាវ​ថា​នឹង​សង់​ព្រះ​វិហារ​មួយ​ថ្វាយ​ព្រះ​អម្ចាស់ នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្គាប់​ឲ្យ​ណាថាន់​ទៅ​ប្រាប់​ដាវីឌ​ថា ទ្រង់​មិន​ត្រូវ​សង់​ឡើយ។ ណាថាន់​ក៏​បាន​បន្ទោស​ដាវីឌ​ដែរ ដោយ​បាន​បណ្ដាល​ឲ្យ​អ៊ូរី​ស្លាប់ ដែល​ជា​អ្នក​ចម្បាំង​របស់​លោក ហើយ​ដោយ​បាន​យក​នាង​បាត​សេ​បា ជា​ប្រពន្ធ​អ៊ូរី មក​ធ្វើ​ជា​ភរិយា (២ សាំយូ. ១២:១–១៥; គ. និង ស. ១៣២:៣៨–៣៩)។ សា​ដុក ជាមួយ​នឹង​ណាថាន់ បាន​ចាក់​ប្រេង​លាប​សាឡូម៉ូន ជា​បុត្រ​របស់​ដាវីឌ ឲ្យ​ធ្វើ​ជា​ស្ដេច (១ ពង្សាវ. ១:៣៨–៣៩, ៤៥)។