ជំនួយ​ការសិក្សា
កាលីឡេ


កាលីឡេ

នៅ​សម័យ​បុរាណ និង​សម័យ​បច្ចុប្បន្ន គឺជា​ស្រុក​ខាង​ជើង​បំផុត​នៃ​អ៊ីស្រាអែល គឺ​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ និង​សមុទ្រ​កាលីឡេ។ ស្រុក​កាលីឡេ​មាន​ចម្ងាយ ៩៧ គ.ម. ហើយ​មាន​ទទឹង ៤៨ គ.ម.។ កាលពី​បុរាណ ស្រុក​កាលីឡេ​មាន​ដី​ដ៏​ល្អៗ និង​ភូមិ​ដ៏​ណែនណាន់​នៅ​អ៊ីស្រាអែល។ ផ្លូវ​ធំៗ​ដ៏​សំខាន់​ទាំង​ប៉ុន្មាន​ដែល​នាំ​ទៅ​ឯ​ដាម៉ាស ទៅ​ឯ​ស្រុក​អេស៊ីព្ទ និង​ទៅ​ឯ​ភូមិ​ភាគ​ខាង​កើត​អ៊ីស្រាអែល នោះ​រត់​កាត់​ស្រុក​កាលីឡេ។ ធាតុអាកាស​ដ៏​ល្អ និង​ដី​ដ៏​មាន​ជីជាតិ​បាន​ផ្ដល់​នូវ​ដំណាំ ដូច​ជា​អូលីវ ស្រូវ​សាលី ស្រូវ​ឱក និង​ទំពាំង​បាយ​ជូរ។ ការ​នេសាទ​នៅ​តាម​សមុទ្រ​កាលីឡេ​ផ្ដល់​នូវ​ទំនិញ​លក់​ចេញ និង​ប្រភព​ទឹក​ខាង​សម្បត្តិ​ទ្រព្យ​ជា​ច្រើន។ ព្រះ​អង្គ​សង្គ្រោះ ទ្រង់​បាន​ចំណាយ​ពេល​ជា​យូរ​នៅ​ស្រុក​កាលីឡេ។

សមុទ្រ​កាលីឡេ 

សមុទ្រ​កាលីឡេ​ស្ថិតនៅ​ក្នុង​ភូមិ​ភាគ​ខាង​ជើង​អ៊ីស្រាអែល។ បាន​ហៅថា សមុទ្រ​គេនេសារ៉ែត នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​ជា​បឹង​គេនេសារ៉ែត ឬ​ក៏​សមុទ្រ​ទីបេរាស នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្រៀន​បទ​បង្រៀន​ជា​ច្រើន​នៅ​ទី​នោះ (ម៉ាថាយ ១៣:២)។ សមុទ្រ​មាន​រូបរាង​ដូច​ជា​ផ្លែ​ជំ​ពូ បណ្ដោយ ២០ គ.ម. និង​ទទឹង ១២ គ.ម. នៅ​កន្លែង ធំ​បំផុត។ វា​ស្ថិតនៅ ២០៧ ម. ទាប​ជាង​ផ្ទៃ​សមុទ្រ ដែល​ជួនកាល​បណ្ដាល​ឲ្យ​អាកាស​ជុំវិញ​ទៅ​ជា​ក្ដៅ​ក្រៃលែង។ ខ្យល់​ត្រជាក់​បក់​ចុះ​មក​ពីលើ​ភ្នំ ហើយ​ជួប​នឹង​ខ្យល់​ក្ដៅ​នៅ​លើ​ទឹក តែងតែ​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ​យ៉ាង​ឆាប់ៗ (លូកា ៨:២២–២៤)។