ពាក្យទូន្មាន (ន.) សូមមើលផងព្យាការី ជាពាក្យដាស់តឿន ព្រមាន ណែនាំ និងពាក្យបង្គាប់មកពីព្រះអម្ចាស់ និងមេដឹកនាំទាំងឡាយរបស់ទ្រង់ដែលបានតែងតាំងឡើង។ យើងនឹងទូន្មានអ្នកបន្តិចនិក្ខ. ១៨:១៩ ព្រះទ្រង់នឹងនាំទូលបង្គំដោយដំបូន្មានរបស់ទ្រង់ទំនុក. ៧៣:២៤ គ្រាគ្មានពាក្យទូន្មាន នាំមុខ នោះប្រជាជនរមែងដួលទៅសុភា. ១១:១៤ ពួកផារិស៊ី និងពួកអ្នកប្រាជ្ញច្បាប់ បានលើកព្រះតម្រិះព្រះចោលចេញលូកា ៧:៣០ ដែលបានរៀនសូត្រគឺជាការល្អវិញ ប្រសិនបើគេស្ដាប់តាមដំបូន្មាននៃព្រះ២ នីហ្វៃ ៩:២៩ ចូរស្ដាប់តាមពាក្យទូន្មាននៃទ្រង់ ដែលបានតែងតាំងអ្នកចុះគ. និង ស. ៧៨:២ ចូរទទួលការទូន្មានពីអ្នកដែលយើងបានតាំងឡើងគ. និង ស. ១០៨:១ លោកគិតចង់តាំងដំបូន្មានរបស់ខ្លួន ជំនួសដំបូន្មានដែលយើងបានតែងតាំងឡើងគ. និង ស. ១២៤:៨៤ ចូរប្រុងស្ដាប់តាមដំបូន្មាននៃយ៉ូសែប ជាអ្នកបម្រើរបស់យើងចុះគ. និង ស. ១២៤:៨៩ បើអ្នកណាមួយពុំស្វែងរកពាក្យដំបូន្មានរបស់យើងទេ អ្នកនោះនឹងពុំមានអំណាចឡើយគ. និង ស. ១៣៦:១៩