ឥន្ទធនូ
ជាសញ្ញា ឬទីសម្គាល់មួយអំពីសេចក្ដីសញ្ញានៃព្រះជាមួយនឹងណូអេ (លោកុ. ៩:១៣–១៧)។ ក.យ.ស., លោកុ. ៩:២១–២៥ ពន្យល់ប្រាប់ថា សេចក្ដីសញ្ញាមានរួមទាំងសេចក្ដីសន្យាទាំងឡាយដែលថាផែនដីនឹងមិនត្រូវលិចដោយទឹកជំនន់ទៀតឡើយ ថាក្រុងស៊ីយ៉ូននៃហេណុកនឹងវិលមកវិញ ហើយថាព្រះអម្ចាស់ទ្រង់នឹងយាងមកគង់នៅលើផែនដីម្ដងទៀត។