នាងយេសិបិល
ជាស្ត្រីទុច្ចរិតម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មកពីស្រុកភីនីស៊ី។ ព្រះនាងជាភរិយានៃអ័ហាប់ (១ ពង្សាវ. ១៦:៣០–៣១), ជាស្ដេចនៃអ៊ីស្រាអែល ដែលបានសោយរាជ្យកាលអេលីយ៉ាធ្វើជាព្យាការី។
អាពាហ៍ពិពាហ៍នៃព្រះនាងយេសិបិលទៅនឹងអ័ហាប់ គឺជាហេតុការណ៍តែមួយគត់ ដែលបណ្ដាលឲ្យមានការរលំនគរអ៊ីស្រាអែលខាងជើង។ ព្រះនាងយេសិបិលបានណែនាំឲ្យមានការថ្វាយបង្គំរូបព្រះដ៏អាក្រក់បំផុតមកពីស្រុកនាងចូលស្រុកអ៊ីស្រាអែល មកជួសការថ្វាយបង្គំព្រះយេហូវ៉ា (១ ពង្សាវ. ១៨:១៣, ១៩)។