ប្រធាន
ជានាមនៃអ្នកត្រួតត្រាលើអង្គការណាមួយ។ ប្រធាននៃសាសនាចក្រ គឺជាព្យាការី, អ្នកមើលឆុត និងអ្នកទទួលវិវរណៈ (គ. និង ស. ២១:១; ១០៧:៩១–៩២)។ ហើយពួកសមាជិកនៃសាសនាចក្រត្រូវហៅព្យាការីនៃសាសនាចក្រ តាមនាមថា « ប្រធាន » (គ. និង ស. ១០៧:៦៥)។ លោកគឺជាជនតែម្នាក់គត់នៅលើផែនដី ដែលមានសិទ្ធិអំណាច ដើម្បីអនុវត្តកូនសោទាំងអស់នៃបព្វជិតភាព។
អ្នកដឹកនាំទាំងឡាយនៃក្រុមបព្វជិតភាព និងអង្គការផ្សេងៗនៃសាសនាចក្រ ក៏អាចមាននាមថាជាប្រធានដែរ។