អ័បេឌ-នេកោ
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ គឺជាកំលោះបីនាក់នៃសាសន៍អ៊ីស្រាអែលជាមួយនឹងដានីយ៉ែល ដែលត្រូវបានចាប់យកទៅឯវាំងនៃនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ ឈ្មោះរបស់អ័បេឌ-នេកោក្នុងភាសាហេព្រើរគឺ អ័សារា។ កំលោះបួននាក់មិនព្រមធ្វើឲ្យខ្លួនស្មោកគ្រោកដោយបរិភោគសាច់ និងស្រាទំពាំងបាយជូររបស់ស្ដេចឡើយ (ដានី. ១)។ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ត្រូវស្ដេចបោះទៅក្នុងគុកភ្លើង តែបានព្រះរាជបុត្រានៃព្រះបានជួយរក្សាជីវិតទុក (ដានី. ៣)។