ពាក្យប្រៀបប្រដូច
ជារឿងខ្លីៗដែលបានយកមកប្រើ ដើម្បីពន្យល់ ហើយបង្រៀនពីសេចក្ដីពិត ឬពីគោលការណ៍ខាងវិញ្ញាណ។ ពាក្យប្រៀបប្រដូចគឺសំអាងទៅលើការប្រៀបធៀបវត្ថុ ឬហេតុការណ៍ធម្មតា ទៅនឹងសេចក្ដីពិត។ ជួនកាលន័យ ឬសារដ៏ជ្រាលជ្រៅអំពីពាក្យប្រៀបប្រដូច លាក់កំបាំងពីពួកអ្នកស្ដាប់ ដែលមិនបានរៀបចំខាងវិញ្ញាណដើម្បីទទួល (ម៉ាថាយ ១៣:១០–១៧)។
ព្រះយេស៊ូវទ្រង់តែងតែបង្រៀនដោយពាក្យប្រៀបប្រដូច។ ចំពោះតារាងអំពីពាក្យប្រៀបប្រដូចដ៏សំខាន់ៗរបស់ទ្រង់ សូមមើល « ដំណឹងល្អទាំងឡាយ »។