ជំនួយ​ការសិក្សា
សម្បថ


សម្បថ

ដូចដែល​ប្រើ​នៅ​ក្នុង​ព្រះ​គម្ពីរ ជា​ទូ​ទៅ គឺជា​សេចក្ដី​សញ្ញា ឬ​ជា​សេចក្ដី​សន្យា​ដ៏​ពិសិដ្ឋ​មួយ។ ប៉ុន្តែ​មនុស្ស​អាក្រក់ ព្រម​ទាំង​អារក្ស​សាតាំង និង​ពួក​ទេវតា​វា ក៏​ស្បថ​ដើម្បី​សម្រេច​នូវ​បំណង​អាក្រក់​របស់​វា​ដែរ។ នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ សម្បថ គឺជា​ការ​ទទួល​ស្គាល់ ប៉ុន្តែ​ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្រៀន​ថា មនុស្ស​មិន​ត្រូវ​ស្បថ​នឹង​ព្រះ​នាម​នៃ​ព្រះ ឬ​នឹង​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​មក​ឡើយ (ម៉ាថាយ ៥:៣៣–៣៧)។