ជាពួកអ្នកមានចិត្តបរិសុទ្ធ (គ. និង ស. ៩៧:២១)។ ស៊ីយ៉ូនក៏មានន័យថា ជាកន្លែងមួយដែលពួកអ្នកមានចិត្តបរិសុទ្ធអាស្រ័យនៅ។ ជាទីក្រុងមួយដែលហេណុក និងរាស្ត្រលោកបានសាង ហើយក្រោយមក ត្រូវបានលើកយកទៅលើស្ថានសួគ៌ ដោយសារសេចក្ដីសុចរិត នោះត្រូវបានជាឲ្យឈ្មោះថា ស៊ីយ៉ូន (គ. និង ស. ៣៨:៤; ម៉ូសេ ៧:១៨–២១, ៦៩)។ នៅថ្ងៃចុងក្រោយ នោះមានទីក្រុងមួយ ឈ្មោះថា ស៊ីយ៉ូន ដែលនឹងបានសាងនៅក្បែរស្រុកចាកសុន រដ្ឋមិសសួរី (សហរដ្ឋ) ជាកន្លែងដែលពូជអំបូរអ៊ីស្រាអែលនឹងជួបជុំគ្នា (គ. និង ស. ១០៣:១១–២២; ១៣៣:១៨)។ ពួកបរិសុទ្ធត្រូវបានទូន្មានឲ្យសាងស៊ីយ៉ូនឡើង នៅគ្រប់ទីសទីក្នុងពិភពលោក ដែលពួកគេអាស្រ័យនៅ។