សាលាប្រជុំ
ជាកន្លែងប្រជុំមួយ ទុកប្រើសម្រាប់ការងារខាងសាសនា។ នៅសម័យព្រះគម្ពីរសញ្ញាថ្មី គ្រឿងសង្ហារឹម មានលក្ខណៈសាមញ្ញ គឺមានហឹបដាក់រមូរក្រឹត្យវិន័យ និងការនិពន្ធពិសិដ្ឋទាំងឡាយ មានតុសម្រាប់អាន និងកន្លែងអង្គុយសម្រាប់ពួកអ្នកថ្វាយបង្គំ។
ក្រុមអែលឌើរប្រចាំតំបន់ ត្រូវមើលគន់សាលាប្រជុំនីមួយៗ។ ពួកគេសម្រេចចិត្តថាតើនរណាគួរចូល និងនរណាមិនគួរចូល (យ៉ូហាន ៩:២២; ១២:៤២)។ មេចាត់ការសំខាន់បំផុត គឺជាមេសាលាប្រជុំ (លូកា ១៣:១៤; ម៉ាកុស ៥:២២)។ តាមធម្មតា លោកជាអាចារ្យ ដែលថែរក្សាអគារ ហើយចាត់ចែងកិច្ចការទាំងឡាយ។ អ្នកចូលរួមម្នាក់បានធ្វើកិច្ចការនៃបព្វជិត (លូកា ៤:២០)។
មានសាលាប្រជុំមួយនៅគ្រប់ក្រុង ដែលមានពួកសាសន៍យូដាអាស្រ័យនៅ នៅស្រុកភីលីស្ទីន ព្រមទាំងនៅកន្លែងឯទៀត។ នេះគឺជាជំនួយដ៏ធំមួយក្នុងការផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ពីព្រោះពួកអ្នកផ្សាយសាសនាមុនដំបូងនៃសាសនាចក្រ អាចនិយាយនៅក្នុងសាលាប្រជុំទូទៅ (កិច្ចការ ១៣:៥, ១៤; ១៤:១; ១៧:១, ១០; ១៨:៤)។ របៀបផ្សាយបែបនេះ មាននៅក្នុងចំណោមពួកអ្នកផ្សាយសាសនានៅក្នុងព្រះគម្ពីរមរមន (អាលម៉ា ១៦:១៣; ២១:៤–៥; ៣២:១), ព្រមទាំងនៅក្នុងចំណោមពួកអ្នកផ្សាយសាសនាមុនៗ នៅក្នុងសម័យកាន់កាប់ត្រួតត្រានេះដែរ (គ. និង ស. ៦៦:៧; ៦៨:១)។