ហាណា
ជាម្ដាយរបស់សាំយូអែល ដែលជាព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់។ ព្រះអម្ចាស់ទ្រង់បានប្រទានសាំយូអែលដល់នាងហាណា ក្នុងចម្លើយតបដល់ពាក្យអធិស្ឋានរបស់នាង (១ សាំយូ. ១:១១, ២០–២៨)។ នាងហាណាបានថ្វាយសាំយូអែលដល់ព្រះអម្ចាស់។ ចម្រៀងអំពីការថ្លែងអំណរគុណរបស់នាង អាចយកមកប្រៀបផ្ទឹមនឹងចម្រៀងរបស់នាងម៉ារា ជាមាតារបស់ព្រះយេស៊ូវ (១ សាំយូ. ២:១–១០; លូកា ១:៤៦–៥៥)។