ជំនួយ​ការសិក្សា
យ៉ាកុប, កូន​ប្រុស​របស់​សេបេដេ


យ៉ាកុប, កូន​ប្រុស​របស់​សេបេដេ

ជា​សាវក​ម្នាក់​ក្នុង​ពួក​១២ នាក់ ដែល​បាន​រើស​ដោយ​ព្រះ​យេស៊ូវ នៅ​សម័យ​ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី។ លោក​ត្រូវ​ជា​បង​របស់​យ៉ូហាន។ លោក​ជា​សាវក​ម្នាក់​ក្នុង​ពួក ៣ នាក់ ដែល​បាន​នៅ​ជាមួយ​នឹង​ព្រះ​យេស៊ូវ​នៅ​គ្រា​វិសេសៗ​គឺ ៖ នៅ​គ្រា​ប្រោស​កូន​ស្រី​នៃ​យ៉ៃរ៉ុស (ម៉ាកុស ៥:៣៧), នៅ​គ្រា​ប្រែ​រូប (ម៉ាថាយ ១៧:១; ម៉ាកុស ៩:២; លូកា ៩:២៨), និង​កាល​នៅ​ឯ​សួនច្បារ​គែតសេម៉ានី (ម៉ាថាយ ២៦:៣៧; ម៉ាកុស ១៤:៣៣)។ ជាមួយ​នឹង​ពេត្រុស និង​យ៉ូហាន នោះ​លោក​បាន​សាង​បព្វជិតភាព​ម៉ិលគីស្សាដែក​ទៅ​ផែនដី​វិញ ដោយ​ការ​តែងតាំង​យ៉ូសែប ស៊្មីធ (គ. និង ស. ២៧:១២; ១២៨:២០; យ.ស.—ប្រវត្តិ ១:៧២)។