ព្រះ, ក្រុមព្រះ
មានព្រះបីអង្គដាច់ឡែកពីគ្នានៅក្នុងក្រុមព្រះ គឺ ៖ ព្រះ ជាព្រះវរបិតាដ៏អស់កល្បជានិច្ច និងព្រះរាជបុត្រា គឺព្រះយេស៊ូវគ្រីស្ទ ហើយនឹងព្រះវិញ្ញាណបរិសុទ្ធ។ យើងរាល់គ្នាជឿដល់ព្រះនីមួយៗ (ម. នៃ ស. ១:១)។ មកពីវិវរណៈនៅថ្ងៃចុងក្រោយ នោះយើងរាល់គ្នាដឹងថា ព្រះវរបិតា និងព្រះរាជបុត្រាមានព្រះកាយជាសាច់ និងឆ្អឹងដែលចេះខូចខាត ហើយព្រះវិញ្ញាណបរិសុទ្ធជារូបវិញ្ញាណ គឺឥតមានសាច់ និងឆ្អឹងទេ (គ. និង ស. ១៣០:២២–២៣)។ ព្រះទាំងបីអង្គនេះ រួមគ្នាតែមួយ ក្នុងការរួបរួមគ្នា និងភាពស្របគ្នាដ៏ល្អឥតខ្ចោះខាងគោលដៅ និងគោលលទ្ធិ (យ៉ូហាន ១៧:២១–២៣; ២ នីហ្វៃ ៣១:២១; ៣ នីហ្វៃ ១១:២៧, ៣៦)។
ព្រះដ៏ជាព្រះវរបិតា
តាមធម្មតា គឺព្រះវរបិតា ឬព្រះអេឡូហ៊ិម ជាព្រះដែលថ្វាយព្រះនាមថា ព្រះ។ ទ្រង់ត្រូវបានថ្វាយព្រះនាមថា ជាព្រះវរបិតា ពីព្រោះទ្រង់ជាបិតានៃវិញ្ញាណយើង (ម៉ាឡាគី ២:១០; ជនគ. ១៦:២២; ២៧:១៦; ម៉ាថាយ ៦:៩; អេភេ. ៤:៦; ហេព្រើរ ១២:៩)។ ព្រះដ៏ជាព្រះវរបិតា គឺជាព្រះត្រួតត្រាដ៏មហិមានៃសាកលលោក។ ទ្រង់មានគ្រប់ទាំងឥទ្ធិឫទ្ធិ (លោកុ. ១៨:១៤; អាលម៉ា ២៦:៣៥; គ. និង ស. ១៩:១–៣) ហើយជ្រាបគ្រប់ការណ៍ទាំងអស់ (ម៉ាថាយ ៦:៨; ២ នីហ្វៃ ២:២៤) ហើយនៅគ្រប់ទីកន្លែង ដោយសារព្រះវិញ្ញាណទ្រង់ (ទំនុក. ១៣៩:៧–១២; គ. និង ស. ៨៨:៧–១៣, ៤១)។ មនុស្សលោកមានការទាក់ទងដ៏វិសេសជាមួយនឹងព្រះ ដែលញែកមនុស្សចេញពីគ្រប់អ្វីៗទាំងអស់ដែលបានបង្កើតមក មនុស្សប្រុសស្រី គឺជាកូនចៅវិញ្ញាណនៃព្រះ (ទំនុក. ៨២:៦; ១ យ៉ូហាន ៣:១–៣; គ. និង ស. ២០:១៧–១៨)។
មានបញ្ជីកត់តិចណាស់អំពីព្រះដ៏ជាព្រះវរបិតាលេចមក ឬមានព្រះបន្ទូលនឹងមនុស្ស។ បទគម្ពីរចែងថា ទ្រង់បានមានព្រះបន្ទូលនឹងលោកអ័ដាម និងនាងអេវ៉ា (ម៉ូសេ ៤:១៤–៣១) ហើយបានណែនាំឲ្យស្គាល់ព្រះយេស៊ូវជាច្រើនដង (ម៉ាថាយ ៣:១៧; ១៧:៥; យ៉ូហាន ១២:២៨–២៩; ៣ នីហ្វៃ ១១:៣–៧)។ ទ្រង់បានលេចមកឯស្ទេផាន (កិច្ចការ ៧:៥៥–៥៦) ហើយមកឯយ៉ូសែប ស៊្មីធ (យ.ស.—ប្រវត្តិ ១:១៧)។ ក្រោយមក ទ្រង់បានលេចឯយ៉ូសែប ស៊្មីធ ព្រមទាំងស៊ីឌនី រីកដុន (គ. និង ស. ៧៦:២០, ២៣)។ ចំពោះអស់អ្នកណា ដែលស្រឡាញ់ព្រះ ហើយជំរះខ្លួននៅចំពោះទ្រង់ ជួនកាល ព្រះទ្រង់អនុញ្ញាតឲ្យមានឱកាសឃើញ ហើយដឹងក្នុងខ្លួនថា ទ្រង់ជាព្រះ (ម៉ាថាយ ៥:៨; ៣ នីហ្វៃ ១២:៨; គ. និង ស. ៧៦:១១៦–១១៨; ៩៣:១)។
ព្រះដ៏ជាព្រះរាជបុត្រា
ព្រះដែលយើងស្គាល់ថាជាព្រះយេហូវ៉ា គឺព្រះរាជបុត្រា ជាព្រះយេស៊ូវគ្រីស្ទ (អេសាយ ១២:២; ៤៣:១១; ៤៩:២៦; ១ កូរិន. ១០:១–៤; ១ ធីម៉ូ. ១:១; វិវរ. ១:៨; ២ នីហ្វៃ ២២:២)។ ព្រះយេស៊ូវទ្រង់ធ្វើការនៅក្រោមការដឹកនាំនៃព្រះវរបិតា ហើយនៅក្នុងភាពស្របគ្នាទាំងស្រុងនឹងទ្រង់។ មនុស្សលោកទាំងអស់ជាប្អូនប្រុសស្រីរបស់ទ្រង់ ពីព្រោះទ្រង់ជាបុត្រច្បងក្នុងកូនចៅវិញ្ញាណនៃព្រះអេឡូហិម។ សេចក្ដីយោងខ្លះខាងបទគម្ពីរពោលដល់ទ្រង់ ដោយពាក្យថ ព្រះ។ ជាឧទាហរណ៍ បទគម្ពីរចែងថា « ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី » (លោកុ. ១:១) ប៉ុន្តែតាមពិត ព្រះយេស៊ូវ គឺជាព្រះដ៏បង្កបង្កើតនៅក្រោមការដឹកនាំនៃព្រះ ដ៏ជាព្រះវរបិតា (យ៉ូហាន ១:១–៣, ១០, ១៤; ហេព្រើរ ១:១–២)។
ព្រះដ៏ជាព្រះវិញ្ញាណបរិសុទ្ធ
ព្រះវិញ្ញាណបរិសុទ្ធក៏ជាព្រះដែរ ហើយថ្វាយព្រះនាមថា ព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណ ហើយជាព្រះវិញ្ញាណនៃព្រះ គឺនៅក្នុងចំណោមនាមដូចគ្នាទាំងឡាយ។ ដោយជំនួយពីព្រះវិញ្ញាណបរិសុទ្ធ នោះមនុស្សអាចដឹងនូវព្រះហឫទ័យនៃព្រះដ៏ជាព្រះវរបិតា ហើយស្គាល់ថា ព្រះយេស៊ូវជាព្រះគ្រីស្ទ (១ កូរិន. ១២:៣)។