សង្ឃឹម, សេចក្ដីសង្ឃឹម សូមមើលផងសេចក្ដីជំនឿ ជាការទន្ទឹងចាំដោយអស់ពីចិត្តនូវព្រះពរទាំងឡាយដែលបានសន្យាទុក ចំពោះសេចក្ដីសុចរិត។ បទគម្ពីរតែងតែស្ដីអំពីសេចក្ដីសង្ឃឹម ទុកជាការរង់ចាំជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ។ មានពរហើយ អ្នកណាដែលទុកចិត្តនឹងព្រះអម្ចាស់យេរេ. ១៧:៧ ព្រះអម្ចាស់ទ្រង់នឹងធ្វើជាទីពំនាក់ដល់រាស្ត្រទ្រង់យ៉ូអែល ៣:១៦ យើងបានសេចក្ដីសង្ឃឹមដោយសេចក្ដីអន់ធន់ និងដោយសារបទគម្ពីររ៉ូម ១៥:៤ ព្រះទ្រង់បានបង្កើតយើងឡើងជាថ្មី ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ដោយសារព្រះគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ១ ពេត្រុស ១:៣ អស់អ្នកណាដែលមានសេចក្ដីសង្ឃឹម នោះក៏តែងជំរះសំអាតចិត្តខ្លួន១ យ៉ូហាន ៣:២–៣ អ្នករាល់គ្នាត្រូវតែឈានទៅមុខ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ២ នីហ្វៃ ៣១:២០ ចូរមើលឲ្យឃើញថា អ្នករាល់គ្នាមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរសអាលម៉ា ៧:២៤១ កូរិន. ១៣:១៣មរ៉ូណៃ ១០:២០ ខ្ញុំមានបំណងចង់ឲ្យអ្នករាល់គ្នាស្ដាប់តាមពាក្យខ្ញុំ ដោយមានសេចក្ដីសង្ឃឹមមួយថា អ្នកនឹងបានទទួលជីវិតដ៏នៅអស់កល្បជានិច្ចអាលម៉ា ១៣:២៧–២៩ បើអ្នកមានសេចក្ដីជំនឿ នោះអ្នកសង្ឃឹមទៅលើអ្វីៗដែលមើលមិនឃើញ ហើយដែលពិតអាលម៉ា ៣២:២១ហេព្រើរ ១១:១ សេចក្ដីសង្ឃឹមមានមកពីសេចក្ដីជំនឿ ហើយធ្វើជាយុថ្កានៃព្រលឹងអេធើរ ១២:៤ហេព្រើរ ៦:១៧–១៩ មនុស្សត្រូវមានសេចក្ដីសង្ឃឹម បើពុំនោះទេ គេពុំអាចទទួលមរតកបានឡើយអេធើរ ១២:៣២ មរមនបាននិយាយអំពីសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរសមរ៉ូណៃ ៧:១ អ្នករាល់គ្នានឹងមានសេចក្ដីសង្ឃឹម តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យបានប្រោសឲ្យមានដល់ជីវិតដ៏នៅអស់កល្បជានិច្ចមរ៉ូណៃ ៧:៤០–៤៣ ព្រះវិញ្ញាណបរិសុទ្ធបំពេញអ្នកដោយសេចក្ដីសង្ឃឹមមរ៉ូណៃ ៨:២៦រ៉ូម ១៥:១៣ ពួកគេបានលាចាកពីជីវិតលោកទៅ ដោយមានសេចក្ដីសង្ឃឹមដ៏មុតមាំអំពីដំណើររស់ឡើងវិញដ៏រុងរឿងគ. និង ស. ១៣៨:១៤