ចម្រឹង, ស្តេក
ជាក្រុមនៃអង្គការ និងទីចាត់ការមួយក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ស្តេករួមមានវួឌ ឬសាខាទាំងឡាយ។ តាមធម្មតា ស្តេកមានព្រំដែនប្រចាំភូមិភាគ ហើយយកលំនាំតាមគំរូត្រសាល ដែលបានអធិប្បាយប្រាប់នៅក្នុងគម្ពីរអេសាយ ៥៤:២ ថា ៖ « ចូរបន្តខ្សែឲ្យវែង និងបោះចម្រឹងឲ្យមាំឡើង »។ ស្តេកនីមួយៗនៃក្រុងស៊ីយ៉ូន គាំទ្រ ហើយជួយដើម្បីលើកសាសនាចក្រឡើង ដូចជាត្រសាល ឬរោងឧបោសថ តម្កើងឡើងដោយចម្រឹង។ ស្តេក គឺជាទីប្រជុំមួយ សម្រាប់ពួកសំណល់នៃអ៊ីស្រាអែលដែលរសាត់ព្រាត់ទាំងឡាយ (គ. និង ស. ៨២:១៣–១៤; ១០១:១៧–២១)។