ពរនៃអយ្យកោ
ជាព្រះពរដែលប្រទានដល់សមាជិកដ៏សក្ដិសមនៅក្នុងសាសនាចក្រ ដោយពួកអយ្យកោដែលបានតែងតាំងឡើង។ ពរនៃអយ្យកោមាននូវពាក្យទូន្មានពីព្រះអម្ចាស់ ចំពោះអ្នកដែលទទួលព្រះពរ ហើយថ្លែងប្រាប់ពូជរបស់អ្នកនោះនៅក្នុងវង្សអ៊ីស្រាអែល។ ពួកឪពុកអាចឲ្យ ពរពិសេសៗ ទុកដូចជាអយ្យកោលើគ្រួសារគេ ប៉ុន្តែព្រះពរទាំងនោះមិនបានកត់ ឬរក្សាទុកដោយសាសនាចក្រឡើយ។