ជំនួយ​ការសិក្សា
ហាបាគុក


ហាបាគុក

ជា​ព្យាការី​ម្នាក់​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ នៅ​ស្រុក​យូដា ដែល​បាន​ប្រាប់​អំពី​អំពើ​បាប​នៃ​បណ្ដាជន ប្រហែលជា​នៅ​ក្នុង​រាជ្យ​នៃ​ស្ដេច​យេហូយ៉ាគីម (ឆ្នាំ ៦០០ ម.គ.ស.)។

គម្ពីរ​ហាបាគុក 

ជំពូក​ទី ១ គឺជា​ការ​ពិភាក្សា​រវាង​ព្រះ​អម្ចាស់​នឹង​ព្យាការី​ទ្រង់ គឺ​ដូច​ជា​ការ​ពិភាក្សា​នៅ​ក្នុង​គម្ពីរ​យេរេមា ១២ និង គ. និង ស. ១២១។ ហាបាគុក​មាន​ចិត្ត​ខ្វល់​ខ្វាយ​ដែល​ពួក​ទុច្ចរិត​ចេះតែ​ចម្រើន​ឡើង។ នៅ​ជំពូក​ទី ២ ព្រះ​អម្ចាស់​ទ្រង់​ទូន្មាន​ឲ្យ​ហាបាគុក មាន​ចិត្ត​អត់ធ្មត់ — មនុស្ស​សុចរិត​ត្រូវ​ចេះ​រស់នៅ​ដោយ​សេចក្ដី​ជំនឿ។ ជំពូក​ទី ៣ កត់​ពាក្យ​អធិស្ឋាន​របស់​ហាបាគុក ដែល​លោក​បាន​ជម្រាប​ដល់​សេចក្ដី​យុត្តិធម៌​របស់​ព្រះ។