ជំនួយ​ការសិក្សា
មុក្ដា​ដ៏​មាន​តម្លៃ​មហិមា


មុក្ដា​ដ៏​មាន​តម្លៃ​មហិមា

នគរ​ព្រះ​នៅ​លើ​ផែនដី​គឺ​ប្រៀប​ដូច​ជា « មុក្ដា​ដ៏​មាន​តម្លៃ​មហិមា » (ម៉ាថាយ ១៣:៤៥–៤៦)។

មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ក៏​ជា​ឈ្មោះ​ព្រះ​គម្ពីរ​មួយ​ក្នុង​ព្រះ​គម្ពីរ​បួន​ច្បាប់ ដែល​ហៅថា « គម្ពីរ​ដ៏​ជា​បមាណីយ » របស់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។ ច្បាប់​ទី១ នៃ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា​ត្រូវ​បាន​បោះពុម្ព​ក្នុង​ឆ្នាំ ១៨៥១ ហើយ​មាន​នូវ​ឯកសារ​ដែល​ឥឡូវ​នេះ មាន​នៅ​ក្នុង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា។ ភាគ​ជា​ច្រើន​ដែល​បាន​បោះពុម្ព​ចាប់​តាំង​ពី​ឆ្នាំ ១៩០២ មាន​នូវ (១) ការ​សង្ខេប​ពី​ការ​បកប្រែ​គម្ពីរ​លោកុប្បត្តិ​ដោយ​យ៉ូសែប ស៊្មីធ បាន​ហៅថា គម្ពីរ​ម៉ូសេ និង​ការ​បកប្រែ​គម្ពីរ​ម៉ាថាយ ជំពូក​ទី ២៤ បាន​ហៅថា យ៉ូសែប ស៊្មីធ—ម៉ាថាយ; (២) ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ ចេញ​ពី​ក្រាំង​ប្របុស​នៃ​ពួក​អេស៊ីព្ទ ដែល​លោក​បាន​ទទួល​ក្នុង​ឆ្នាំ ១៨៣៥ បាន​ហៅថា​គម្ពីរ​អ័ប្រាហាំ; (៣) ការ​សង្ខេប​ពី​ប្រវត្តិ​នៃ​សាសនាចក្រ ដោយ​យ៉ូសែប ស៊្មីធ ដែល​លោក​បាន​សរសេរ​ក្នុង​ឆ្នាំ ១៨៣៨ បាន​ហៅថា យ៉ូសែប ស៊្មីធ—ប្រវត្តិ; និង (៤) មាត្រា​នៃ​សេចក្ដី​ជំនឿ មាន​មាត្រាចំនួន ១៣ ស្ដី​អំពី​ជំនឿ និង​គោល​លទ្ធិ។