ថែស្សាឡូនីច, សំបុត្រដល់ពួក
ជាគម្ពីរពីរក្បាលនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ពីប្រភពទឹកដើម គម្ពីរទាំងពីរនេះគឺជាសំបុត្រ ដែលប៉ុលបានសរសេរទៅពួកថែស្សាឡូនីច នៅពេលលោកនៅស្រុកកូរិនថូស កាលលោកទៅឯអឺរ៉ុប រវាងឆ្នាំ ៥០ គ.ស.។ កិច្ចការរបស់លោកនៅស្រុកថែស្សាឡូនីចត្រូវបានរៀបរាប់ប្រាប់នៅក្នុងគម្ពីរកិច្ចការ ១៧។ ប៉ុលចង់វិលទៅស្រុកថែស្សាឡូនីចវិញ ប៉ុន្តែមិនអាចទៅបាន (១ ថែស្សា. ២:១៨)។ ហេតុដូច្នេះហើយ ទើបលោកចាត់ឲ្យធីម៉ូថេ ទៅកំសាន្តចិត្តដល់ពួកអ្នកដែលប្រែចិត្តជឿ ហើយត្រូវនាំពាក្យមកប្រាប់លោកអំពីពួកគេវិញ។ ប៉ុលបានសរសេរសំបុត្រទីមួយ មកពីអំណរគុណរបស់លោក ដែលធីម៉ូថេបានវិលមកវិញ។
ថែស្សាឡូនីចទី ១
ជំពូកទី ១–២ ជាការសួរសុខទុក្ខ និងការអធិស្ឋានរបស់ប៉ុល សម្រាប់ពួកបរិសុទ្ធ។ ជំពូកទី ៣–៥ ជាការបង្គាប់អំពីការចម្រើនខាងវិញ្ញាណ អំពីសេចក្ដីស្រឡាញ់ អំពីសេចក្ដីសប្បុរស អំពីការមានចិត្តឧស្សាហ៍ និងអំពីការយាងមកលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ។
ថែស្សាឡូនីចទី ២
ជំពូកទី ១ ជាការអធិស្ឋានសម្រាប់ពួកបរិសុទ្ធ។ ជំពូកទី ២ ស្ដីអំពីសេចក្ដីក្បត់សាសនាដែលនឹងកើតឡើង។ ជំពូកទី ៣ ជាការអធិស្ឋានរបស់ប៉ុល ចំពោះការជោគជ័យ ដែលដំណឹងល្អត្រូវបានធ្វើឲ្យមានឡើង។