កាឌ់, កូនប្រុសរបស់យ៉ាកុប
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាកូនប្រុសរបស់យ៉ាកុប និងនាងស៊ីលផា (លោកុ. ៣០:១០–១១)។ ពូជពង្សរបស់លោកបានក្លាយទៅជាពូជអំបូរនៃអ៊ីស្រាអែលមួយ។
ពូជអំបូររបស់កាឌ់
ចំពោះពររបស់យ៉ាកុបដល់កាឌ់ ជាកូនលោក សូមមើលគម្ពីរលោកុប្បត្តិ ៤៩:១៩។ ចំពោះពររបស់ម៉ូសេដល់ពូជអំបូររបស់កាឌ់ សូមមើលគម្ពីរចោទិយកថា ៣៣:២០–២១។ តាមពរទាំងនេះ ពូជពង្សកាឌ់ត្រូវបានជាជាតិសាសន៍ចូលចិត្តខាងចម្បាំង។ ដែនដីទាំងឡាយ ដែលបានចែកទុកដល់ពួកគេនៅស្រុកកាណាន គឺនៅខាងកើតទន្លេយ័រដាន់ ហើយមានវាលស្មៅល្អ ព្រមទាំងមានទឹកបរិបូរផង។