បាបិល, បាប៊ីឡូន
ជារាជធានីនៃបាប៊ីឡូនី។
ក្រុងបាបិលត្រូវបានកសាងឡើងដោយនីមរ៉ុឌ ហើយជាទីក្រុងចាស់បំផុតមួយ នៅស្រុកមេសូប៉ូតាមា ឬស្រុកស៊ីណើរ (លោកុ. ១០:៨–១០)។ ព្រះអម្ចាស់ទ្រង់បានបំភាន់ភាសាទាំងឡាយ នៅសម័យបណ្ដាជនសង់ប៉មនៅក្រុងបាបិល (លោកុ. ១១:១–៩; អេធើរ ១:៣–៥, ៣៣–៣៥)។ ក្រោយមក ក្រុងបាប៊ីឡូនក្លាយទៅជារាជធានីរបស់ស្ដេចនេប៊ូក្នេសា។ ទ្រង់បានសង់ទីក្រុងយ៉ាងធំមួយ ដែលនៅមានសំណង់បាក់បែកនៅឡើយ។ ក្រុងបាប៊ីឡូនបានក្លាយទៅជាទីក្រុងមួយដ៏អាក្រក់ ហើយចាប់តាំងពីពេលនោះមកក្លាយទៅជានិមិត្តរូបអំពីសេចក្ដីទុច្ចរិតនៃពិភពលោក។