យូដាស
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ជាប្អូនប្រុសរបស់ព្រះយេស៊ូវ ហើយប្រហែលជាអ្នកនិពន្ធសំបុត្រយូដាស (ម៉ាថាយ ១៣:៥៥; យូដាស ១:១)។
សំបុត្ររបស់យូដាស
គម្ពីរនេះមានសំបុត្រពីយូដាសសរសេរដល់ពួកបរិសុទ្ធខ្លះ ដែលទន់ខ្សោយក្នុងសេចក្ដីជំនឿ។ ពួកគេបានទន់ខ្សោយដោយសារពួកអ្នកដែលនៅក្នុងចំណោមពួកគេ ដែលចាត់ថាខ្លួនជាអ្នកគ្រីស្ទាន ប៉ុន្តែជាពួកអ្នកដែលថ្វាយបង្គំការស្មោកគ្រោក ឥតធម៌ ហើយលើកខ្លួនចេញពីការគោរពតាមច្បាប់ធម៌។ យូដាសបានចង់ដាស់តឿនពួកបរិសុទ្ធឲ្យជ្រាបនូវគ្រោះថ្នាក់ខាងវិញ្ញាណរបស់គេ ហើយលើកទឹកចិត្តពួកគេឲ្យនៅក្នុងសេចក្ដីស្មោះត្រង់។
វគ្គដ៏សំខាន់ៗខ្លះនៅក្នុងគម្ពីរយូដាស គឺ ខទី ៦ ដែលប្រាប់សារឡើងវិញអំពីសង្គ្រាមលើស្ថានសួគ៌ និងការបណ្ដេញលូស៊ីហ្វើរ និងពួកទេវតាវា ពីសណ្ឋានដើម (អ័ប្រា. ៣:២៦–២៨), និង ខ ១៤–១៥ ដែលស្រង់ពាក្យព្យាករណ៍ដែលហេណុកបានទាយ។