ភ្នំដើមអូលីវ
ជាភ្នំនៅខាងកើតច្រកភ្នំកេដ្រុន គឺនៅខាងកើតក្រុងយេរូសាឡិម។ នៅលើជម្រាលភ្នំខាងលិច នៅជិតជើងភ្នំ គឺជាសួនច្បារគែតសេម៉ានី។ ភូមិបេតផាសេ និងភូមិបេថានី គឺនៅលើជម្រាលភ្នំខាងកើត។ ភ្នំនេះគឺជាទីកន្លែងនៃព្រឹត្តិការណ៍ជាច្រើនក្នុងព្រះគម្ពីរប៊ីប (ម៉ាថាយ ២៤:៣)។ ហើយក៏នឹងទៅជាទីកន្លែងដ៏សំខាន់មួយដែរ ក្នុងព្រឹត្តិការណ៍នៅគ្រាចុងក្រោយ (សាការី ១៤:៣–៥; គ. និង ស. ៤៥:៤៨–៥៤; ១៣៣:២០)។