ព្រះគ្រីស្ទ (ជាពាក្យក្រេក) និងព្រះមែស៊ី (ជាពាក្យហេព្រើរ) មានន័យថា « អ្នកដែលបានចាក់ប្រេងតាំង »។ ព្រះយេស៊ូវគ្រីស្ទជាបុត្រច្បងនៃព្រះវរបិតាក្នុងវិញ្ញាណ (ហេព្រើរ ១:៦; គ. និង ស. ៩៣:២១)។ ទ្រង់ជាព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតាក្នុងសាច់ឈាម (យ៉ូហាន ១:១៤; ៣:១៦)។ ទ្រង់ជាព្រះយេហូវ៉ា (គ. និង ស. ១១០:៣–៤) ហើយបានតែងតាំងចំពោះតំណែងដ៏ធំរបស់ទ្រង់ ចាប់តាំងមុនកំណើតលោកិយមក។ នៅក្រោមការដឹកនាំនៃព្រះវរបិតា នោះព្រះយេស៊ូវទ្រង់បានបង្កើតផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី (យ៉ូហាន ១:៣, ១៤; ម៉ូសេ ១:៣១–៣៣)។ ទ្រង់បានប្រសូតមកពីនាងម៉ារា នៅភូមិបេថ្លេហិម មានព្រះជន្ម រស់នៅដោយគ្មានបាប ហើយបានធ្វើដង្វាយធួនដ៏ឥតខ្ចោះជំនួសអំពើបាបទាំងឡាយរបស់មនុស្សលោកទាំងអស់ ដោយសារការច្រួចព្រះលោហិតរបស់ទ្រង់ និងការប្ដូរព្រះជន្មទ្រង់នៅលើឈើឆ្កាង (ម៉ាថាយ ២:១; ១ នីហ្វៃ ១១:១៣–៣៣; ៣ នីហ្វៃ ២៧:១៣–១៦; គ. និង ស. ៧៦:៤០–៤២)។ ទ្រង់បានមានព្រះជន្មរស់ឡើងពីស្លាប់ ម្ល៉ោះហើយបានបញ្ជាក់នូវដំណើររស់ឡើងវិញ ដែលនឹងកើតមានដល់មនុស្សលោកទាំងអស់។ តាមរយៈដង្វាយធួន និងដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវ នោះអស់អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ នោះនឹងអាចបានរស់នៅអស់កល្បជានិច្ច ជាមួយនឹងព្រះយេស៊ូវ និងព្រះវរបិតា (២ នីហ្វៃ ៩:១០–១២; ២១–២២; គ. និង ស. ៧៦:៥០–៥៣, ៦២)។
ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គដ៏វិសេសបំផុតដែលបានកើតលើផែនដីនេះ។ ព្រះជន្មរបស់ទ្រង់ជាគំរូដ៏ល្អឥតខ្ចោះអំពីរបៀបដែលមនុស្សទាំងអស់គួររស់នៅ។ អស់ទាំងពាក្យអធិស្ឋាន ព្រះពរ និងពិធីបរិសុទ្ធនៃបព្វជិតភាពគួរតែធ្វើឡើងដោយនូវព្រះនាមនៃព្រះអង្គ។ ទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច ជាព្រះដ៏បង្កបង្កើត ជាព្រះអង្គសង្គ្រោះ ហើយជាព្រះនៃផែនដីទាំងមូល។
ព្រះយេស៊ូវគ្រីស្ទនឹងយាងមកក្នុងព្រះចេស្ដា និងសិរីល្អ ដើម្បីមកសោយរាជ្យនៅលើផែនដី នៅសហស្សវត្ស។ នៅថ្ងៃចុងក្រោយបង្អស់ ទ្រង់នឹងជំនុំជំរះមនុស្សលោកទាំងអស់ (អាលម៉ា ១១:៤០–៤១; យ.ស.—ម៉ាថាយ ១)។
ការសរុបអំពីព្រះជន្មរបស់ទ្រង់ (តាមលំដាប់កាលរៀងមក)
ការយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកដាក់លើខ្លួនយើងរាល់គ្នា
ការលេចមករបស់ព្រះគ្រីស្ទក្រោយពីសុគត
គំរូ និងនិមិត្តរូបទាំងឡាយអំពីព្រះគ្រីស្ទ
តម្រាប់នៃព្រះយេស៊ូវគ្រីស្ទ
ទីបន្ទាល់ដែលបានធ្វើអំពីព្រះយេស៊ូវគ្រីស្ទ
ពាក្យព្យាករណ៍ទាំងឡាយអំពីកំណើត និងការសុគតនៃព្រះយេស៊ូវគ្រីស្ទ
ព្រះគ្រីស្ទមានព្រះជន្មរស់នៅមុនផែនដី
រជ្ជកាលនៃព្រះគ្រីស្ទនៅសហស្សវត្ស
សិរីល្អនៃព្រះយេស៊ូវគ្រីស្ទ