ជំនួយ​ការសិក្សា
យ៉ារ៉ុម


យ៉ារ៉ុម

នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន គឺជា​កូន​របស់​អេណុស ហើយ​ជា​ចៅ​តួ​ត​របស់​លីហៃ។ លោក​បាន​រក្សា​បញ្ជី​ប្រវត្តិ​នៃ​សាសន៍​នីហ្វៃ​អស់​រយៈ​ពេល ៦០ ឆ្នាំ គឺ​នៅ​ឆ្នាំ ៤២០–៣៦១ ម.គ.ស. (អេណុស ១:២៥; យ៉ារ៉ុម ១:១៣)។ លោក​ជា​មនុស្ស​ស្មោះត្រង់​ម្នាក់ ហើយ​សម្រេច​មិន​ព្រម​សរសេរ​ច្រើន​នៅ​ក្នុង​បញ្ជី​ប្រវត្តិ​ឡើយ (យ៉ារ៉ុម ១:២)។

គម្ពីរ​យ៉ារ៉ុម 

មាន​តែ ១៥ ខ ប៉ុណ្ណោះ​នៅ​ក្នុង​គម្ពីរ​នេះ ដែល​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ យ៉ារ៉ុម​បាន​កត់​ថា ពួក​សាសន៍​នីហ្វៃ​បាន​បន្ត​ការ​រស់នៅ​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ ហើយ​ទន្ទឹង​ចាំ​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ។ ពួក​គេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ពួក​ស្ដេច ដែល​ជា​មនុស្ស​ដ៏​មាន​សេចក្ដី​ជំនឿ​ដ៏​ធំ​ក្រៃលែង។ ពួក​គេ​បាន​ចម្រើន​ឡើង កាលណា​គេ​ស្ដាប់​តាម​ពួក​ព្យាការី ពួក​សង្ឃ និង​ពួក​គ្រូបង្រៀន​របស់​គេ។