ជំនួយ​ការសិក្សា
កូន​ច្បង


កូន​ច្បង

នៅ​សម័យ​ពួក​អយ្យកោ​ពី​ចាស់​បុរាណ កូន​ច្បង​ប្រុស​បាន​ទទួល​សិទ្ធិ​កូន​ច្បង (លោកុ. ៤៣:៣៣) ហើយ​ក៏​បាន​ទទួល​ការ​គ្រប់​គ្រង​គ្រួសារ​នៅ​ពេល​ឪពុក​ស្លាប់​ទៅ។ កូន​ច្បង​ត្រូវ​មាន​ភាព​សក្ដិសម​ដើម្បី​ទទួល​ភារកិច្ច​នេះ (១ របា. ៥:១–២) ហើយ​អាច​បាត់​សិទ្ធិ​កូន​ច្បង ដោយ​សារ​សេចក្ដី​ឥត​សុចរិត។

នៅ​ក្រោម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ កូន​ច្បង​ប្រុស​រាប់​ទុកជា​កូន​របស់​ព្រះ។ កូន​ច្បង​បាន​ទទួល​របស់​របរ​របស់​ឪពុក​ពីរ​ភាគ (ចោទិ. ២១:១៧)។ បន្ទាប់​ពី​ឪពុក​គេ​ស្លាប់​ទៅ នោះ​គេ​ត្រូវ​រក្សា​ម្ដាយ និង​បង​ប្អូន​ស្រីៗ​របស់​គេ។

កូន​សត្វ​ឈ្មោល​បង​គេ​ក៏​រាប់​ទុកជា​របស់​ផង​ព្រះ​ដែរ។ សត្វ​ស្អាតៗ​បាន​យក​មក​ធ្វើ​យញ្ញ​បូជា រីឯ​សត្វ​មិន​ស្អាតៗ​វិញ នោះ​អាច​យក​មក​សំអាត ឬ​លក់ ឬ​ក៏​សម្លាប់​ចោល (និក្ខ. ១៣:២, ១១–១៣; ៣៤:១៩–២០; លេវី. ២៧:១១–១៣, ២៦–២៧)។

កូន​ច្បង​បាន​ធ្វើ​ជា​តំណាង​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី ដោយ​រំឭក​ដល់​ប្រជាជន​ថា ព្រះ​មែស៊ី​ដ៏​ធំ​នឹង​យាង​មក (ម៉ូសេ ៥:៤–៨; ៦:៦៣)។

ព្រះ​យេស៊ូវ​ជា​កូន​ច្បង​ក្នុង​កូន​ចៅ​វិញ្ញាណ​ទាំង​ឡាយ​របស់​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​នៃ​ព្រះ​វរបិតា​នៅ​ក្នុង​សាច់ឈាម ហើយ​ជា​អ្នក​ទី​មួយ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ក្នុង​ដំណើរ​រស់​ឡើង​វិញ (កូល៉ុស ១:១៣–១៨)។ ពួក​បរិសុទ្ធ​ដែល​ស្មោះត្រង់​នឹង​ក្លាយ​ទៅ​ជា​សមាជិក​ក្នុង​សាសនាចក្រ​នៃ​កូន​ច្បង​នៅ​ភាព​អស់​កល្ប​ជានិច្ច (គ. និង ស. ៩៣:២១–២២)។