ពង្សាវតារ
ជាបញ្ជីកត់ខ្សែពូជពង្សនៃគ្រួសារ។ នៅទីណាដែលមានតំណែងខាងបព្វជិតភាព ឬព្រះពរកំណត់ទុកចំពោះតែគ្រួសារណាមួយ នោះពង្សាវតារដែលមាននៅក្នុងគម្ពីរ គឺជាការសំខាន់ណាស់ (លោកុ. ៥; ១០; ២៥; ៤៦; ១ របា. ១–៩; អែសរ៉ា ២:៦១–៦២; នេហេ. ៧:៦៣–៦៤; ម៉ាថាយ ១:១–១៧; លូកា ៣:២៣–៣៨; ១ នីហ្វៃ ៣:១–៤; ៥:១៤–១៩; យ៉ារ៉ុម ១:១–២)។ នៅក្នុងសាសនាចក្រដែលបានសាងឡើងវិញសព្វថ្ងៃនេះ សមាជិកក្នុងសាសនាចក្រនៅតែបន្តការស្វែងរកខ្សែពូជពង្សនៃគ្រួសារភាគខ្លះ គឺដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ពីពួកដូនតាដែលបានស្លាប់ទៅហើយ ដើម្បីឲ្យគេអាចធ្វើពិធីបរិសុទ្ធដ៏សង្គ្រោះជំនួសពួកដូនតារបស់គេ។ ពិធីបរិសុទ្ធទាំងនេះរាប់ទុកជាមានសុពលភាព ចំពោះពួកអ្នកដែលបានស្លាប់ទៅហើយ ដែលបានទទួលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅស្ថានវិញ្ញាណ (គ. និង ស. ១២៧, ១២៨)។