ព្រះមែស៊ី
ជាពាក្យពីភាសាអើរ៉ាម និងភាសាហេព្រើរមានន័យថា « អ្នកដែលបានចាក់ប្រេងតាំង »។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គេហៅព្រះយេស៊ូវថាជាព្រះគ្រីស្ទ គឺជាភាសាក្រេកមានន័យដូច ព្រះមែស៊ី គឺមានន័យថាជាព្យាការី សង្ឃ ស្ដេច និងជាអ្នករំដោះដែលចាក់ប្រេងតាំងដែលពួកសាសន៍យូដាទន្ទឹងចាំយ៉ាងអន្ទះអន្ទែងឲ្យយាងមក។
ពួកសាសន៍យូដាជាច្រើនបានរង់ចាំអ្នករំដោះឲ្យរួចពីអំណាចពួករ៉ូម ហើយចំពោះការចម្រើននៃប្រទេសកាន់តែច្រើនឡើង ហេតុនោះហើយ បានជាកាលព្រះមែស៊ីទ្រង់យាងមក ពួកអ្នកដឹកនាំ និងមនុស្សជាច្រើនមិនព្រមទទួលស្គាល់ទ្រង់ឡើយ។ មានតែពួកសុភាពរាបសា និងពួកស្មោះត្រង់ទេ ដែលអាចមើលឃើញថា ព្រះយេស៊ូវពីភូមិណាសារ៉ែត គឺជាព្រះគ្រីស្ទដ៏ពិតមែន (អេសាយ ៥៣; ម៉ាថាយ ១៦:១៦; យ៉ូហាន ៤:២៥–២៦)។